អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ចំនួន២ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ចំនួន២



ព្រឹកថ្ងៃពុធទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ចំនួន២គឺ៖ ១.របាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីសារព័ត៌មានបានចុះផ្សាយថា មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងសាគូ នៅតែបន្តឱ្យប្រជាពលករឆ្លងដែន និងមានការនាំទំនិញគេចពន្ធចេញចូលពីកម្ពុជា-ថៃ ដោយខុសច្បាប់ ផ្គើនទៅនឹងបទបញ្ជារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ២.របាយការណ៍លទ្ធផល នៃការចុះអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាននិងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕ ប្រភព៖ អគ្គាធិការដ្ឋាន

No comments:

Post a Comment

Pages