អំណោយសរុបជាង១ម៉ឺនដុល្លាររបស់លោកស្រី ទ្រី ដាណា និងស្វាមី បន្តផ្តល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

អំណោយសរុបជាង១ម៉ឺនដុល្លាររបស់លោកស្រី ទ្រី ដាណា និងស្វាមី បន្តផ្តល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

 

ជាមួយគ្នានោះ លោកស្រី និងស្វាមី ក៏បានចូលរួមជាថវិកាមួយចំនួន ដោយបានចែកផ្ទាល់ជូនជនរងគ្រោះតាមផ្ទះ ជាច្រើនគ្រួសារទៀតផងដែរ។

លោកស្រី ទ្រី ដាណា បានលើកឡើងថា នេះជាខេត្តទី២ហើយ ដែលលោកស្រី និងស្វាមី បានយកអំណោយដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយលើកទី១ គឺនៅក្នុង ខេត្តពោធិ៍សាត់ គឺអំណោយសរុបជាង១ម៉ឺនដុល្លារសហអាមេរិក ហើយលើកទី២នេះ ក្នុងខេត្តបាត់ដំបង អំណោយសរុបជាង១ម៉ឺនដុល្លារសហអាមេរិកដូចគ្នា។

លោកស្រីបន្ថែមថា ការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នឹងនៅមានជាបន្តបន្ទាប់ទៀត នៅតាមបណ្តាខេត្ត ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់។

អគ្គិនាយិកា ទ្រី ដាណា ក៏បានបង្ហាញក្តីសង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ និងសូមអរគុណ ដល់លោកពូអភិបាលខេត្ត ខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋផងដែរ៕


No comments:

Post a Comment

Pages