Facebook ជួយជំរុញឲ្យប្រជាជនអាមេរិកចុះឈ្មោះបោះឆ្នោតបានជាង ៤លាននាក់ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

Facebook ជួយជំរុញឲ្យប្រជាជនអាមេរិកចុះឈ្មោះបោះឆ្នោតបានជាង ៤លាននាក់



(អាមេរិក)៖ បណ្តាញសង្គម Facebook នៅថ្ងៃចន្ទសប្តាហ៍នេះ បានឲ្យដឹងថា ខ្លួនបានជួយជំរុញប្រជាជនអាមេរិកដល់ទៅ៤.៤លាននាក់ ឲ្យចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន USA Today នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។

ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Facebook គឺលោក Mark Zuckerberg បានដាក់គោលដៅខាងលើ កាលពីខែមិថុនាកន្លងទៅ នៅពេលដែលលោកប្រកាសពីយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបង្កើនចំនួនអ្នកទៅចូលរួមបោះឆ្នោត ក្នុងព្រឹត្តិការណ៍បោះឆ្នោតខែវិច្ឆិកា។ ពេលនោះលោក Zuckerberg បានដាក់គោលដៅត្រឹម៤លាននាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវបាន៤.៤លាននាក់ ហើយអាចនឹងបន្តកើនថែមទៀត ព្រោះការទទួលចុះឈ្មោះនៅបើកក្នុងរដ្ឋចំនួន៥ទៀត។

គួរជម្រាបថា បើតាមការបញ្ជាក់របស់ Facebook ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះ បានចាត់វិធានការដើម្បីទប់ស្កាត់បេក្ខជននយោបាយ និងក្រុមយុទ្ធនាការរបស់ពួកគេ ពីការប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន ដើម្បីបង្កភាពមន្ទិលសង្ស័យលើដំណើរការបោះឆ្នោត ឬមួយក៏ លទ្ធផលបោះឆ្នោតឡើយ។ ក្រៅពីនេះ Facebook ក៏បានត្រៀមនូវចំណាត់ការពិសេសបន្ទាន់ ដើម្បីរឹតត្បិតមាតិកា ប្រសិនបើភាពវឹកវរនិងអំពើហិង្សាផ្ទុះឡើង ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីផងដែរ៕


No comments:

Post a Comment

Pages