ប្រធានមន្ទីរទេសចរណ៍ ដឹកនាំកម្លាំងចុះ ធ្វើការណែនាំទៅដល់ម្ចាស់រហាង និង ក្លឹបសរុប២៥ទីតាំង - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

ប្រធានមន្ទីរទេសចរណ៍ ដឹកនាំកម្លាំងចុះ ធ្វើការណែនាំទៅដល់ម្ចាស់រហាង និង ក្លឹបសរុប២៥ទីតាំង

 



 (ក្រុងបាត់ដំបង): កាលវេលាម៉ោង8.15នាទីយប់ថ្ងៃ ទី០២ ធ្នូ  ឆ្នាំ២០២០

។    លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារអធិការកិច្ចមន្ទីរទេសចរណ៍ខេត្ត សហការជាមួយកម្លាំងនគរបាលទេសចរណ៍នាស្នងការនគរបាលខេត្ត ដឹកនាំដោយ លោកឧត្តមសេនីយ៍ ហេង ចន្ថា ស្នងការរងទទួលបន្ទុកនគរបាលទេសចរណ៍ ចុះត្រួតពិនិត្យស្ថានភាពក្លិបកម្សាន្ត ខារ៉ាអូខេ និងតាមដានការអនុវត្តវិធានការ សុវត្ថិភាពទេសចរណ៍តាមភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ក្លិបកំសាន្តសរុប25ទីតាំង ក្នុងក្រុងបាត់ដំបង។


លោកបានបញ្ជាក់ទៀតថាម្ចាស់ហាងនិងមេការនីមួយៗត្រូវតែ គោរពទៅតាមគោលការណ៍ដែលប្រធានមន្ទីរបានដាក់ឲ្យអនុវត្ត ឲ្យបានត្រឹមត្រូវរូម មានអាកុលលាងដៃនិងអនាម័យឱ្យបានខ្ជាប់ខ្ជួន និងមិនឲ្យមានអេក្រង់ទូរទស្សន៍ ឬស្លាយ និង ក្បាល មេក្រូហ្វូន នៅក្នុងបន្ទប់ឡើយ។


គួរបញ្ជាក់ថា : នេះគឺជាការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំនិងប្រធានមន្ទីរគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទប់ស្កាត់និងឲ្យមានសណ្ដាប់ធ្នាប់ល្អនៅក្នុងខេត្តបាត់ដំបង៕





















 


No comments:

Post a Comment

Pages