ក្រុមការងារខេត្តក្រចេះ ចុះជួយគាំទ្រការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជន នៅឃុំបឹងចារ កំពង់ចាម និងវឌ្ឍនៈ ស្រុកសំបូរ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

ក្រុមការងារខេត្តក្រចេះ ចុះជួយគាំទ្រការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជន នៅឃុំបឹងចារ កំពង់ចាម និងវឌ្ឍនៈ ស្រុកសំបូរ

 


ការចុះទៅធ្វើសកម្មភាពនៅមូលដ្ឋាននេះ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នាទីស្នាក់ការគណបក្សស្រុកសំបូរ គឺស្ថិតក្នុងគោលបំណងដើម្បីជួយគាំទ្រមន្ត្រីភូមិ ឃុំ ក្នុងការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជន ស្របតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីរបាយការណ៍របស់លោក សូម សារឿន អភិបាលស្រុកសំបូរ និងការចូលរួមយោបល់របស់អស់លោក លោកស្រីមេឃុំ មេភូមិ និងតំណាងភូមិមួយចំនួនរួចមក លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងទៅកាន់អង្គប្រជុំដោយប្រមូលផ្តុំលើចំណុចសំខាន់ទាំង៣ នៃដំណើរការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សក្នុងឆ្នាំ២០២០នេះ ដើម្បីធានាឱ្យបានភាពម៉ត់ចត់ ត្រឹមត្រូវ និងសបញ្ជាក់ឱ្យបានពិតប្រាកដនូវគុណភាពសមាជិកគណបក្ស ដែលជាប្រៀប និងកំលាំងនយោបាយរបស់យើងសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ៕


No comments:

Post a Comment

Pages