ឃាត់ខ្លួនមេល្បែងឆ្នោតខុសច្បាប់ម្នាក់ នៅខណ្ឌឫស្សីកែវ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

ឃាត់ខ្លួនមេល្បែងឆ្នោតខុសច្បាប់ម្នាក់ នៅខណ្ឌឫស្សីកែវ

 (ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានសម្រេចឃាត់ខ្លួនមេល្បែងមួយរូប និងបិទទីតាំងបណ្ដោះអាសន្នមួយកន្លែង បន្ទាប់ពីប្រតិបត្តិការស្រាវជ្រាវរកឃើញលួចបង្កប់បើកល្បែង (ឆ្នោតវៀតណាម) ខុសច្បាប់។

បើតាមការបញ្ជាក់របស់លោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ចំពោះការសម្រេចឃាត់ខ្លួនមេល្បែងមួយរូប និងបិទទីតាំងបណ្ដោះអាសន្នមួយកន្លែងនេះ ដឹកនាំផ្ទាល់ដោយលោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងបានអនុវត្តឡើងស្ថិតនៅចំណុច (ផ្សារសាំហាន់) តូបលេខB6 ផ្លូវលេខ១០៥ ក្រុមទី៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

លោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ បញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបល្បែងឆ្នោតវៀតណាមនេះ ក្រៅពីឃាត់ខ្លួនមេល្បែងម្នាក់ ទៅធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាព និងបិទទីតាំងបណ្ដោះអាសន្ន, កម្លាំងអាជ្ញាធរ រកពុំឃើញមានអ្នកចូលទៅចាក់ឆ្នោតឡើយ ដោយដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន រួមមាន៖ តុ, កៅអី, ក្តាខៀន សំរាប់កត់លេខឆ្នោត និងស្លាកឡូហ្គោមួយចំនួន ដើម្បីទប់រាល់បទល្មើសចោរកម្មផ្សេងៗ៕


No comments:

Post a Comment

Pages