ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន៥៨នាក់ និងជាសះស្បើយ ១៥នាក់ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន៥៨នាក់ និងជាសះស្បើយ ១៥នាក់

 



 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៥៤៨នាក់ និងមានអ្នកជាសះស្បើយ ១៥នាក់។

គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មីខាងលើនេះ មាន៥៧នាក់ ជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងម្នាក់ទៀតជាស្ត្រីជនជាតិចិន ដែលធ្វើដំណើរមកពីប្រទេសចិន

ដោយឡែក ករណីជាសះស្បើយនាថ្ងៃនេះ សុទ្ធតែជាអ្នក ជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១៦៩០ករណី ក្នុងនោះអ្នកជំងឺ៩៥០នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់បីនាក់។

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ១១៧២នាក់ ក្នុងនោះមានអ្នកជាសះស្បើយ៤៤៦នាក់ផងដែរ៕


No comments:

Post a Comment

Pages