សមាជិកគ្រួសារចំនួន៤នាក់ មកពីមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ពេលមកដល់ខេត្តកោះកុង ត្រូវបានមន្រ្ទីមន្ទីរសុខាភិបាល និងអាជ្ញាធរ នាំទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

សមាជិកគ្រួសារចំនួន៤នាក់ មកពីមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ពេលមកដល់ខេត្តកោះកុង ត្រូវបានមន្រ្ទីមន្ទីរសុខាភិបាល និងអាជ្ញាធរ នាំទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ


(កោះកុង)៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានប្រាប់ភ្នាក់ងារព័ត៌មាន ថា យោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរមូលដ្ឋានក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ថា មានប្រជាពលរដ្ឋមកពីព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញក្នុង១គ្រួសារ មានសមាជិកចំនួន៤នាក់ (ស្រី២នាក់) កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា ដើម្បីចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល នៃការរីករាលដាលជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍ក្នុងព្រឹត្តការណ៍២០កុម្ភៈ ក្រោយពីទទួលព័ត៌មានភ្លាម លោកបានដាក់បញ្ជាឲ្យក្រុមលោកគ្រូពេទ្យ ជំនាញបច្ចេកទេសចុះយកសំណាកដើម្បីធ្វើតេស្តនៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាលដើម្បីរកមេរោគកូវីដ។

លោកបានបញ្ជាក់ថា ចំពោះក្រុមគ្រួសារខាងលើនេះក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន បានឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅលំនៅដ្ឋាន ដោយណែនាំឲ្យពួកគាត់មិនអនុញ្ញាតឲ្យចេញទៅណាឡើយ ហើយសមត្ថកិច្ចក៏ការពារ ដោយមិនឲ្យពួកគាត់ចេញទៅណាបានឡើយ លុះត្រាតែចេញលទ្ធផលក្នុងការធ្វើតេស្តចេញពីក្រសួងសុខាភិបាលទើបអនុញ្ញាតឲ្យចេញក្រៅបាន៕


No comments:

Post a Comment

Pages