រដ្ឋបាលខេត្តមណ្ឌលគិរី បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន១០នាក់ នៅក្រុងសែនមនោរម្យ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្តមណ្ឌលគិរី បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន១០នាក់ នៅក្រុងសែនមនោរម្យ

 (មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ១០នាក់បន្ថែមទៀត ពាក់ព័ន្ធបនឹងព្រឹត្តការណ៍ ២០ កុម្ភៈ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន  ទទួលបាននៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនប្រជាពលរដ្ឋ ដែលបានទំនាក់ទំនងពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺខាងលើ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យដើម្បីយកវត្ថុសំណាកទៅពិនិត្យ និងត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឱ្យបានហ្មត់ចត់ មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងទូទាំងខេត្តមណ្ឌលគិរី ពិសេសបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងសែនមនោរម្យ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តនូវវិធានការពារ «៣ការពារ ៣កុំ និង ២ចូលរួម» របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល៕


No comments:

Post a Comment

Pages