រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងអំពីការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យក្នុងខេត្ត ដែលមានចំនួន៩ទីតាំង ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងអំពីការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យក្នុងខេត្ត ដែលមានចំនួន៩ទីតាំង ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១

 


ព្រះសីហនុ: ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនបងប្អូនប្រជាពរដ្ឋ និងសាធារណជនឱ្យបានជ្រាបថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំនៅទូទាំងខេត្តព្រះសីហនុ ចាប់ផ្ដើមពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ។

ក្រោមការដឹកនាំ និងគិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋរបស់សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ចេញនូវយុទ្ធសាស្ត្រជាតិចាក់វ៉ាក់សាំងកូវីត-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅ រួមទាំងជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមកាត់បន្ថយការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩។

មកដល់ពេលនេះ ដើម្បីបង្កើតភាពសាំឱ្យបានពេញលេញនៅក្នុងសហគមន៍ ឈានទៅបញ្ឈប់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទាំងមូល និងឈានដល់ការបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ ក៏ដូចជាធានាដល់សុខុមាលភាពរបស់កុមារ និងយុវវ័យនៅទូទាំងប្រទេស សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចឱ្យចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំបន្ថែមទៀត ។ ចំពោះខេត្តព្រះសីហនុ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែសីហា រហូត ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដែលមានទីតាំងចំនួន ០៩។

សូមបញ្ជាក់ផងដែរថា ចំពោះទីតាំងទាំង០៩ នោះ រួមមាន សម្រាប់ក្រុងព្រះសីហនុ មាន ២ទីតាំង ១.សាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ២.សាលាបឋមសិក្សា និងអនុវិទ្យាល័យតេជោសែនកម្មករ ស្ថិត នៅសង្កាត់៤ ក្រុងព្រះសីហនុ។ សម្រាប់ក្រុងកោះរ៉ុង មាន ១ទីតាំង ១.រីហ្សតបាកាស ស្ថិត ក្នុងភូមិដើមថ្កូវសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ សម្រាប់ស្រុកព្រៃនប់ មាន ៣ទីតាំង ១.វត្តអូរ ចំណារ ភូមិអូរចំណារ ឃុំអូរ ឧកញ៉ាហេង ស្រុកព្រៃនប់។ ២.អនុវិទ្យាល័យសំរុង នៅភូមិ សំរុងលើឃុំសំរុង ស្រុកព្រៃនប់ ៣.អនុវិទ្យាល័យទួលកែវ ស្ថិតនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់។ សម្រាប់ស្រុកស្ទឹងហាវ មាន ១ទីតាំង ១.វិទ្យាល័យស្ទឹងហាវ ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ សម្រាប់ស្រុកកំពង់សិលា មាន ២ទីតាំង ១. វិទ្យាល័យ ហ៊ុន សែន កំពង់សិលាស្ថិតនៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ២. សាលាបឋមសិក្សាគីរីវ័ន្ត ស្ថិតនៅភូមិគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា។

រដ្ឋបាលខេត្ដព្រះសីហនុ ក៏សូមអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំង អស់នាំកូន ចៅ ក្មួយនឹងអ្នករស់នៅក្នុងបន្ទុកដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នាតាមកាលបរិឆ្ឆេទ នឹងកន្លែងដូចបានរៀបរាប់ជូនខាងលើកុំបីខាន ដោយភ្ជាប់មកជាមួយនូវប័ណ្ណស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតរបស់សាមីខ្លួន ៕


No comments:

Post a Comment

Pages