រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីបុណ្យកាន់បិណ្ឌវេន ទី០១ នៅវត្តប្រាសាទគោកបេង - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីបុណ្យកាន់បិណ្ឌវេន ទី០១ នៅវត្តប្រាសាទគោកបេង


ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការរដ្ឋបាលសាលា ខេត្តព្រះវិហារ ធ្វើពិធីបុណ្យកាន់បិណ្ឌវេនទី០១ នៅវត្តប្រាសាទគោកបេង ស្ថិតនៅក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាកក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី ២១ និងឆ្លងនៅព្រឹកថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១។ ពិធីបុណ្យកាន់បិណ្ឌនេះ បានប្រារព្ធធ្វើឡើង ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ លោកតា លោក យាយ ជាច្រើនរូបទៀត ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានឱ្យដឹងថា ពិធីបុណ្យកាន់ បិណ្ឌ ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកខ្មែរគ្រប់រូប ដើម្បីឧទ្ទិសកុសលជូនចំពោះបុព្វការីជនមាន មាតា បិតា គ្រូឧបជ្ឍាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជន រួមជាតិទាំងឡាយណា ដែលបានចែកឋានទៅកាន់លោក ខាងមុខ ។ ឯកឧត្តមក៏បានបន្តទៀតថា ទោះបីប្រទេស ជាតិយើងកំពុងប្រឈមទៅនឹងការរីករាលដាលនៃជំងឺជាសកលកូវីដ-១៩ ក៏រដ្ឋ បាលខេត្តព្រះវិហារ បានខិតខំធ្វើយ៉ាងណា ដើម្បីរៀបចំសម្រួលដល់បងប្អូនប្រជាពល រដ្ឋ ដើម្បីបានប្រារព្ធនូវពិធី បុណ្យប្រពៃណីជាតិដ៏មានសារសំខាន់នេះ ជូនដល់បង ប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ព្រះវិហារ ទៅតាមជំនឿ និងការគោរពប្រណិបត្តិរបស់បងប្អូនជាពុទ្ធសាសនិក ដែលពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ធ្វើឡើងរយៈពេល ១៥ ថ្ងៃគិតចាប់ពីថ្ងៃ ១រោចដល់ថ្ងៃ ១៥រោចខែភទ្របទ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២១។

ជាមួយនេះ ឯកឧត្តមក៏បានចេញសេចក្ដីប្រកាសណែនាំទៅដល់ថ្នាក់ដឹកនាំ គ្រប់បណ្ដាក្រុង-ស្រុកទាំង០៨ ទូទាំងខេត្តព្រះវិហារ ធ្វើយ៉ាង ណារៀបចំពិធីបុណ្យ ឱ្យស្របទៅនឹងបរិបទដែលប្រទេស ជាតិរបស់យើងកំពុងប្រឈម ទៅនឹងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ19 ដោយតម្រូវឱ្យបងប្អូនជាពុទ្ធ សាសនិកទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់វិធាន ការទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ការរបស់ប្រមុខរាជរដ្ឋាភិបាល ០៣កុំ និង ០៣ ការពារ។

ពិធីបុណ្យកាន់បិណ្ឌវេន ទី ០១ នៅក្នុងវត្តគោកបេងនាពេលនេះ ទទួលបានទេយ្យវត្ថុ និងបច្ច័យចំនួន ១០,០៦៥,០០០រៀល៕


No comments:

Post a Comment

Pages