អាជ្ញាធរតំរូវអោយ បណ្តាក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអាហ្វីស ប៉ាណូ មានកាតព្វកិច្ច បង់ថ្លៃសេវាផ្សព្វផ្សាយ និងទូទាត់បំណុល ឆ្នាំចាស់ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

អាជ្ញាធរតំរូវអោយ បណ្តាក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអាហ្វីស ប៉ាណូ មានកាតព្វកិច្ច បង់ថ្លៃសេវាផ្សព្វផ្សាយ និងទូទាត់បំណុល ឆ្នាំចាស់

 

អាជ្ញាធរតំរូវអោយ បណ្តាក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអាហ្វីស ប៉ាណូ មានកាតព្វកិច្ច បង់ថ្លៃសេវាផ្សព្វផ្សាយ និងទូទាត់បំណុល ឆ្នាំចាស់


(ខេត្តកណ្តាល)៖ នាយករដ្ឋបាលសាលា ខេត្តកណ្តាល លោកគ្រុយម៉ាឡែន បានតំរូវអោយ ក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនានា តាមរយ:អាហ្វីស ប៉ាណូ នៅតាមទីសាធារណ: និងនៅតាមអគារពាណិជ្ជកម្ម ក្នុងក្របខណ្ឌភូមិសាស្ត្រ ខេត្តកណ្តាល ត្រូវមានកាត្វកិច្ចបង់ថ្លៃ សេវាផ្សព្វផ្សាយ និងទូទាត់បំណុលឆ្នាំចាស់ លើវិសយ័ព័ត៌មាននិងសោតទស្សន៍ យោងតាម អនុក្រិត្យរបស់់រាជរដ្ឋាភិបាល លេខ១៨អនក្រ.បកចុះថ្ងៃទី៨កុម្ភ: ឆ្នាំ២០១៧ និងប្រកាសអន្តរក្រសួង លេខ១០០៣ សវហ.ប្រកចុះថ្ងៃទី២៨ឆ្នូឆ្នាំ២០១២ វាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់សេវាសាធាណ: របស់ក្រសួងព័ត៌មាន។

លោកនាយករដ្ឋបាលសាលាខេត្ត បានតំរូវបែបនេះ គ្រាដែល លោកបានដឹកនាំកិច្ចប្រជុំ ជាមួយតំណាងក្រុមហ៊ុនផ្សព្វផ្សាយ ពាណិជ្ជកម្មនានា ដែលពាក់ពន្ធ័ ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ ។

កិច្ចប្រជុំនេះ បានពិភាក្សា ផ្តោតសំខាន់លើស្លាកសញ្ញាផ្សេងៗ របស់ក្រុមហ៊ុន Sky Media,ក្រុមហ៊ុន Trust AC Co.,LTD ,ក្រុមហ៊ុន C&T Advertising PTE.,LTD ,ក្រុមហ៊ុន Cambo Advertising Co.,LTD,ក្រុមហ៊ុន MPA Advertising Co.,LTD,ក្រុមហ៊ុនស្រាបៀ Ganzberg, ក្រុមហ៊ុន Moon Media ,ក្រុមហ៊ុនស្រាបៀ អង្គរនិង ក្រុមហ៊ុនស្រាបៀ កម្ពុជាជាដើម៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ dara


No comments:

Post a Comment

Pages