សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសជ័យមង្គលនៃខួបកំណើតគម្រប់៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសជ័យមង្គលនៃខួបកំណើតគម្រប់៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជ័យមង្គល នៃខួបកំណើតរបស់សម្តេចកិត្តិសង្គបណ្ឌិត គម្រប់៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ។

សារលិខិតជូនពររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចកិត្តិសង្គហបណ្ឌិត ជាទីរាប់អាន! ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់សម្តេចកិត្តិសង្គបណ្ឌិត គម្រប់៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ខ្ញុំ និងភរិយា សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនសម្ដេច សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ»។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាថ្នាក់ដឹកនាំស្ត្រីមួយរូបពោរពេញទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃ ដែលបានយកអស់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ ជាពិសេស តែងតខិតខំ ប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់ និងបានចូលរួមគ្រប់សកម្មភាពក្នុងទិសដៅបម្រើឧត្តមប្រយោជន៍សុខសន្តិភាព ស្ថិរភាព ភាពចម្រុងចម្រើនន ប្រទេសជាតិ និងសុខុមាលភាពប្រជាជន។

នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្ដេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

No comments:

Post a Comment

Pages