សម្តេចតេជោ ហ៊ុន សែន៖ ការធានា៣យ៉ាង ពុំបានចែងក្នុងកិច្ចព្រមព្រៀងនយោបាយឈ្នះឈ្នះនោះទេ តែជំនឿទុកចិត្តក្នុងការអនុវត្តន៍ មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនទៅទៀត - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

សម្តេចតេជោ ហ៊ុន សែន៖ ការធានា៣យ៉ាង ពុំបានចែងក្នុងកិច្ចព្រមព្រៀងនយោបាយឈ្នះឈ្នះនោះទេ តែជំនឿទុកចិត្តក្នុងការអនុវត្តន៍ មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនទៅទៀត

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការធានា៣យ៉ាង ពិតជាពុំចែងក្នុងកិច្ចព្រមព្រៀងនយោបាយឈ្នះឈ្នះនៅកម្ពុជានោះទេ តែជំនឿទុកចិត្តក្នុងការអនុវត្តន៍ មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសមួយចំនួនទៅទៀត។

ការធានា៣យ៉ាងដែល សម្តេចតេជោ ហ៊ុន សែន ដាក់ចេញសម្រាប់គូជម្លោះនៅក្នុងនយោបាយឈ្នះឈ្នះនោះគឺ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន។

សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចដូចតទៅ៖

ថ្ងៃនេះខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រី ទៀ សីហា និង នាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍នយោយ ឈ្នះឈ្នះ។

តាមពិតដូចពួកគាត់និយាយ គឺការធានាទាំង៣យ៉ាង ពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេ គឺចេញពីសំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្ត និងអនុវត្តជាក់ស្តែងដោយការជឿទុកចិត្ត ដែលបង្កើតបានសន្តិភាពការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីរយៈពេល២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះនាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ។

ជំនឿទុកចិត្តក្នុងការអនុវត្តន៍នយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយ

ចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។

បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណាមួយជាក់លាក់នោះឡើយ តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ៕

No comments:

Post a Comment

Pages