លោក ត្រាំ ថានឹងដាក់ទណ្ឌកម្មរុស្ស៉ី ប្រសិនបើលោក ពូទីន មិនចរចាលើបញ្ហាសង្រ្គាមអ៊ុយក្រែន 2025 - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

លោក ត្រាំ ថានឹងដាក់ទណ្ឌកម្មរុស្ស៉ី ប្រសិនបើលោក ពូទីន មិនចរចាលើបញ្ហាសង្រ្គាមអ៊ុយក្រែន 2025


(វ៉ាស៉ីតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ទណ្ឌកម្មលើរុស្ស៉ី ប្រសិនបើប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បដិសេធចរចាដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥។ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីការដាក់ទណ្ឌកម្មបន្ថែម ដែលលោកលើកឡើងនោះទេ ខណៈដែលសហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លារួចហើយលើរុស្ស៉ី ជុំវិញ​​ការ​ឈ្លានពាន​អ៊ុយក្រែន។

 ប៉ុន្តែលោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោក ក៏កំពុងសម្លឹងមើលបញ្ហាបញ្ជូនអាវុធ ទៅអ៊ុយក្រែនផងដែរ ដោយបន្ថែមថា សហភាពអឺរ៉ុប គួរតែធ្វើការបន្ថែមទៀតដើម្បីគាំទ្រអ៊ុយក្រែន។ លោក ត្រាំ គូសបញ្ជាក់ដូច្នេះថា «យើងកំពុងនិយាយជាមួយ ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ហើយយើងនឹងនិយាយជាមួយប្រធានាធិបតី ពូទីន ក្នុងពេលឆាប់ៗនេះ»។ លោក ត្រាំ ក៏បាននិយាយផងដែរថា លោកកំពុងដាក់សម្ពាធឱ្យ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់សង្គ្រាមអ៊ុយក្រែន៕

No comments:

Post a Comment

Pages