ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP ដើម្បីគាំទ្រដល់ការរៀនជាប្រចាំរបស់សិស្ស - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP ដើម្បីគាំទ្រដល់ការរៀនជាប្រចាំរបស់សិស្ស

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រកាសពីការដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP (PLP EdTech)។

ក្រសួងអប់រំបញ្ជាក់ថា ថ្នាលបឋម PLP (PLP EdTech) ត្រូវបានអភិវឌ្ឍឡើង ដើម្បីគាំទ្រដល់ការរៀននិងបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការត្រួតពិនិត្យការសិក្សារបស់សិស្ស និងមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

* សិស្សប្រើប្រាស់ថ្នាលបឋម PLP សម្រាប់អនុវត្តសកម្មភាពសិក្សា និងសំណួរតេស្តលើមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងមុខវិជ្ជាផ្សេងទៀត ដើម្បីអភិវឌ្ឍបំណិនត្រិះរិះពិចារណា ឱ្យកាន់តែស៊ីជម្រៅ។

* គ្រូបង្រៀនអាចតាមដានសកម្មភាពសិក្សា និងលទ្ធផលសិក្សារបស់សិស្ស ដើម្បីរៀបចំផែនការ បង្រៀនស្របតាមសមត្ថភាពសិស្ស។

* គ្រូបង្រៀន និងមន្ត្រីបច្ចេកទេសកម្រិតបឋមសិក្សា អាចប្រើប្រាស់ថ្នាលបឋម PLP សម្រាប់អភិវឌ្ឍវិជ្ជាជីវៈជាប់ជាប្រចាំ តាមរយៈការធ្វើស្វ័យសិក្សាតាមអនឡាញ ដើម្បីទទួលបានក្រេឌីត

* មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអ្នកស្រាវជ្រាវ អាចធ្វើការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស តាមគំរូតេស្តរង្វាយតម្លៃថ្នាក់ជាតិ (ថ្នាក់ទី៣ និងទី៦) និងថ្នាក់តំបន់ SEA-PLM (ថ្នាក់ទី៥)។

* មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ អង្គការដៃគូជាតិ និងអន្តរជាតិ អាចតាមដានការសិក្សា និងផ្តល់កិច្ចសហការក្នុងការជួយសិស្សទាន់ពេលវេលា ដោយផ្អែកលើទិន្នន័យសិក្សា និងលទ្ធផលសិក្សាប្រចាំថ្ងៃ សប្តាហ៍ ឬប្រចាំខែជាដើម៕

No comments:

Post a Comment

Pages