រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថ


(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៦ របស់ គ.រ.ឌ. ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារ ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័ន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដែលជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ ៨០នាក់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី និងប្រធាន គ.រ.ឌ. បានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពបច្ចេកវិទ្យាឌីជីថល នៅក្នុងកម្រិតអន្តរជាតិ និងក្នុងតំបន់ ពិសេសគឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ ដែលកម្ពុជាត្រូវយកចិត្តទុកដាក់ ដើម្បីចាប់យកកាលានុវត្តភាព និងជំរុញកំណើនសេដ្ឋកិច្ច៕

No comments:

Post a Comment

Pages