រដ្ឋមន្ត្រីក្រសួងរ៉ែ អំពាវនាវឱ្យអ្នកផលិតរថយន្តឬនាំចូលរថយន្ត ត្រូវតែគោរពស្តង់ដារ និងមិនអាចឱ្យកម្ពុជាទៅជាធុងសំរាមរបស់អ្នកដទៃនោះទេ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្ត្រីក្រសួងរ៉ែ អំពាវនាវឱ្យអ្នកផលិតរថយន្តឬនាំចូលរថយន្ត ត្រូវតែគោរពស្តង់ដារ និងមិនអាចឱ្យកម្ពុជាទៅជាធុងសំរាមរបស់អ្នកដទៃនោះទេ

 រដ្ឋមន្ត្រីក្រសួងរ៉ែ អំពាវនាវឱ្យអ្នកផលិតរថយន្តឬនាំចូលរថយន្ត ត្រូវតែគោរពស្តង់ដារ និងមិនអាចឱ្យកម្ពុជាទៅជាធុងសំរាមរបស់អ្នកដទៃនោះទេ

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអំពាវនាវឱ្យអ្នកផលិតរថយន្តឬអ្នកនាំចូលរថយន្ត ត្រូវតែគោរពស្តង់ដារមួយ គឺមិនអាចឱ្យកម្ពុជាទៅជាធុងសំរាមរបស់អ្នកដទៃនោះទេ។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្រ្តី លោក កែវ រតនៈ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី «គោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង និងបញ្ញត្តិលើការអភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូល ថាមពលឱ្យយានយន្តអគ្គិសនី» ដើម្បីផ្តល់ជម្រើស និងកាត់បន្ថយចំណាយជូនអ្នកប្រើប្រាស់យានយន្តនៅកម្ពុជាព្រមទាំងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាស នៅទីស្ដីការក្រសួងរ៉ែ និងថាមពល។

លោករដ្ឋមន្រ្តី បានបន្ដថា កម្ពុជាត្រូវតែជាចំណែកមួយនៃសមហរណកម្មជាមួយអាស៊ាន ដើម្បីទទួលបានសុវត្ថិភាព ប្រសិទ្ធិភាព ថ្លៃ សមរម្យ ត្រូវចេញពីទីមួយមុនគេ គឺការពារ ប្រឆាំង និងមិនអនុញ្ញាតការធ្វើសេវាកម្មផ្តាច់មុខនៅតំបន់ណាមួយ ឬក៏ប្រើបច្ចេកវិទ្យាណាមួយផ្ដាច់មុខ។

លោក កែវ រតនៈ បានបន្ដថា រដ្ឋាភិបាល ដែលមានកាតព្វកិច្ចជាពិសេសជាមួយនឹងអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការមើលថ្លៃអគ្គិសនី គឺធ្វើយ៉ាងណាធានាថា ថ្លៃអគ្គិសនីសមរម្យ និងមានលក្ខណៈប្រកួតប្រជែងជាមួយតម្លៃប្រេងឥន្ធនៈដើម្បីលើកទឹកចិត្តដល់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ យានយន្តអគ្គិសនីនឹងជួយជំរុញការប្រើប្រាស់ថាមពលស្អាត ដែលកម្ពុជាសព្វថ្ងៃនេះកម្ពុជាមានថាមពលស្អាតចំនួន ៦២% ដោយជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីឡាវ និងព្យាយាមធ្វើយ៉ាងណាឲ្យបានប្រមាណ ៧០% នៅក្នុងឆ្នាំ ២០៣០។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាក់ផែនការខ្ពស់នេះនឹងមានការប្រឈមច្រើន ប៉ុន្តែប្រសិនបើយើងដល់ឆ្នាំ២០៣០ ខកខាន ឬ ស្ទើរតិចតួច គឺយើងសុខចិត្តខ្វះខាត។ ដូច្នេះហើយបានជាព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវេធិបតី ហ៊ុន ម៉ាណែត គឺយើងបានកំណត់យក ៧០% ថាមពលស្អាតសម្រាប់គោលដៅឆ្នាំ២០៣០ ដែលជាគោលដៅខ្ពស់មួយ៕

No comments:

Post a Comment

Pages