ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន

(តូក្យូ, ជប៉ុន)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បង្ហាញឱ្យឃើញពីស្មារតីនៃការស្រឡាញ់រាប់អានគ្នា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់បេសកកម្មនៅក្រៅប្រទេសមានកម្មវិធីច្រើន និងមមាញឹក តែរីករាយ ព្រោះជាដំណើរនាំឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើពិភពលោកនេះ មិនដែលមានពេលណាអត់ប្រឈមបញ្ហានោះទេ។ បញ្ហាតែងតែមាន ហើយការដំណោះស្រាយក៏តែងតែបានដាក់ចេញ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនជ្រើសយកតែស្ពៃ និងសាច់គោនោះទេ គឺកម្ពុជាយកបន្លៃគ្រប់មុខ ត្រីសាច់ និងគ្រឿងសមុទ្រ ពោលកម្ពុជារាប់រកគ្រប់ប្រទេស បង្កើតមិត្តគ្រប់ប្រទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍របស់កម្ពុជា គឺធ្វើមិត្តគ្រប់ប្រទេស ដើម្បីទាញបានប្រយោជន៍ និងរីកចម្រើនជាមួយប្រទេសជាមិត្ត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពរីករាយពេលឡើង​យន្តហោះ គឺការបានប្រើពេលវេលាអស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន បានជួយកម្ពុជាច្រើន រាប់ចាប់តាំងពីដំណើរចរចាស្វែងរកសុខសន្តិភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនបានចាប់អារម្មណ៍ និងមិនបានឃើញការតវា៉របស់ខ្មែរមួយចំនួននៅជប៉ុននោះឡើយ ព្រោះ​ភាពមមាញឹកការងារ ជាពិសេសការគិតគូរពីកិច្ចចរចាជាមួយជប៉ុន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចឯកភាពថា សម្តេចមិនមែនប្រជាពលរដ្ឋស្រឡាញ់ទាំងអស់ ហើយក៏មិនមែនស្អប់ទាំងអស់នោះដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វប្បធម៌ «ចូលរួមជាមួយស្នេហាជាតិ មិនចូលរួមជាមួយក្បត់ជាតិ» លុបបញ្ឈប់ហើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅប្រទេសជប៉ុន មានអ្នកនយោបាយប្រឆាំង តែមិនមានអង្គការចាត់តាំងចាំតែវាយប្រហារលើបណ្តាញសង្គមរាល់ថ្ងៃដូចអ្នកប្រឆាំងនៅកម្ពុជានោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែរនៅជប៉ុន ជាទូតរបស់ខ្មែរតាមរយៈភាពស្មោះត្រង់ស្លូតបូត និងប្រឹងប្រែងធ្វើការ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមាជិកសភាក្រៅពីការធ្វើការងារស្នូលលើការងារពិនិត្យច្បាប់ទាំងឡាយហើយនោះ សមាជិកសភា ក៏មានតួនាទីធ្វើកិច្ចការងារនានា ជួយប្រជាពលរដ្ឋរួមទាំងការស្វះស្វែងរកការវិនិយោគផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅជប៉ុន គឺមានការទទួលស្គាល់ទាំងរដ្ឋាភិបាល និងសភា។ មិនមែនអត់ទទួលស្គាល់ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលករខ្មែរនៅកូរ៉េខាងត្បូង និងជប៉ុន ទោះបីជេរយ៉ាងណា ក៏ទូតនៅផ្តល់សេវាជាធម្មតា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ទូតខ្មែរនៅជប៉ុន ឱ្យយកចិត្តទុកដាក់លើការផ្តល់សេវាជូនពលករខ្មែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំងថា បើពួកគេបានដឹកនាំរាជរដ្ឋាភិបាល តើហ៊ានប្រកាសដាក់ចេញនយោបាយបិទមិនឱ្យពលរដ្ឋខ្មែរទៅធ្វើការនៅក្រៅប្រទេសដែរទេ?

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺខិតខំយកចិត្តទុកដាក់លើប្រជាពលរដ្ឋគ្រប់ទីកន្លែង ឱ្យអស់លទ្ធភាពមិនទុកចោលនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពទម្លាក់ការប្រាក់បន្ថែមទៀត សម្រាប់កម្ចីរបស់ពលករខ្មែរចេញទៅធ្វើការនៅជប៉ុន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស គឺជាធាតុដ៏សំខាន់ក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីបានធនធានមនុស្សដែលល្អនេះហើយ ទើបរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយលើកកម្ពស់សុខុមាលភាពចាប់តាំងពីចាប់ផ្ទៃរហូតមក និងជំរុញការបណ្តុះបណ្តាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា បច្ចុប្បន្ននេះកូនខ្មែរមានសមត្ថភាពខ្ពស់អាចផលិតបាននូវកម្មវិធីនានា និងអាចផលិតបាននូវផលិតផលនានាជាច្រើន ដែលត្រូវមានមោទនភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងជម្លោះព្រំដែន ការប្តឹងជាជម្រើសចុងក្រោយ។ បើប្តឹងហើយ គឺលែងមានការចរចា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងជំនួបជាមួយនាយក​រដ្ឋមន្ត្រី និងប្រធានរដ្ឋសភា ព្រឹទ្ធសភារបស់ជប៉ុន មិនបានលើកឡើងនូវអ្វី ដែល លោក ណាតូ សាកាគូឈិ សមាជិកសភាបក្សប្រឆាំងរបស់ជប៉ុនបានលើកឡើងមុនដំណើរទស្សនកិច្ចរបស់សម្តេចនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នជប៉ុន មានជម្លោះដែនកោះជាមួយរុស្ស៊ី ចិន និងប្រទេសជិតខាងដទៃទៀត តែមិនប្រើយន្តការប្តឹង ឬលើកទ័ពទៅវាយគ្នានោះទេ គឺបន្តប្រើយន្តការចរចា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ខ្មែរស្រប និងប្រឆាំង សុំកុំលាបពណ៌គ្នាក្នុងកិច្ចការពារជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជប៉ុន ចិន កូរ៉េ សុទ្ធតែ​មាន​អតីត​កាលឈឺចាប់ ប៉ុន្តែប្រទេសទាំងនេះនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យជាតិកាន់តែរឹងមាំ គឺត្រូវរក្សាសុខសន្តិភាព និងពង្រឹងការឯកភាពជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យោធាមិនមែនជាជាអ្នកដោះស្រាយលើខណ្ឌសីមារវាងប្រទេស និងប្រទេសនោះទេ គឺមានគណៈកម្មការព្រំដែន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលផ្ទុះអាវុធនៅព្រំដែន សម្តេចបានណែនាំរដ្ឋមន្ត្រីការពារជាតិ និងមេទ័ព ទាក់ទងគ្នាតាមទូរស័ព្ទភ្លាមៗ ដើម្បីទប់ស្ថានការណ៍កុំឱ្យរាលដាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបញ្ហាព្រំដែនសម្តេចពាក់មួកពីរ គឺមួកជាអ្នកនយោបាយ និងជាកងទ័ព។ នយោបាយ គឺគិតគូរកិច្ចចរចាទប់ស្កាត់បញ្ហារាលដាល រីឯទ័ព គឺគិតគូរពីការវាយលើសមរភូមិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ភារៈ បរិក្ខារបំពាក់ជូនកងទ័ពជារឿងមួយ តែឆន្ទៈរបស់ទ័ពជាកត្តាសំខាន់សម្រាប់កំណត់ភាពឈ្នះ និងចាញ់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឱ្យដកស្រង់ព័ត៌មានចេញពីផេកផ្លូវការរបស់ក្រសួងការពារជាតិ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំង ដែលប្រឹងញុះញង់ឱ្យមានការស្អប់គ្នារវាងមេទ័ព និងកូនទ័ព មានបំណងអ្វី? ពេលសង្គ្រាមមេទ័ព និងកូនទ័ព គឺនៅលើសមរភូមិទាំងអស់គ្នា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទ័ពជួរមុខ របបអាហារ គឺស្មើគុណនឹងពីរជាមួយអ្នកជួរក្រោយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពមានការផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់សម្រាប់កងទ័ព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការងឿងឆ្ងល់ចំពោះបំណងក្រុមប្រឆាំង ដែលព្យាយាមបំពាក់ទឹកចិត្តកងទ័ពពេលកម្ពុជាកំពុងមានបញ្ហាព្រំដែន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពពាក់ស្បែកជើងផ្ទាត់ និងហូបក្រៀមក្រោះនៅលើសមរភូមិជួរមុខ ជាយុទ្ធវិធីរបស់ទ័ព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងហួសចិត្តចំពោះការនិយាយថា រាជរដ្ឋាភិបាល ឱ្យទ័ពថៃមកបាញ់ទ័ពខ្មែរ ដើម្បីបង្វែរឿងឧក្រិដ្ឋកម្មអនឡាញ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហេតុការណ៍ថ្ងៃទី២៨ ខែឧសភា បើដោះស្រាយមិនស្រួលទេ ការស្លាប់នឹងកើនពី១ ដល់ទៅ១០០ ហើយការផ្ទុះនឹងរាលដាលទូទាំងព្រំដែន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលមានសង្គ្រាមទ័ពសត្រូវ តែងព្យាយាមផ្សាយពីទិន្នន័យអ្នកស្លាប់របួស ដើម្បីបំពាក់ទឹកចិត្តទ័ពម្ខាងទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមនៅប្រាសាទតាមាន់ តាក្របី កាលពីប្រមាណ១០ឆ្នាំមុន សត្រូវក៏បានប្រើយុទ្ធសាស្ត្របំបាក់ទឹកចិត្តទ័ពផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បើមិនបានជួយអ្វីទេ គឺសូមត្រឹមរួមគ្នាលើកទឹកចិត្ត គាំទ្រកងទ័ព នោះគឺជាការស្នេហាជាតិហើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ម៉ោងនេះ ពេលនេះ មិនមែនជាពេលវែកញែកឈ្នះចាញ់គ្នានោះទេ ជាពេលរួមគ្នាលើកទឹកចិត្តកងទ័ព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងប្រឹងប្រែងដោះស្រាយបញ្ហា និងការពារអធិបតេយ្យ បូរណភាពទឹកដី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖២៨នាទីនាព្រឹកថ្ងៃទី៣១​ ខែឧសភា​ឆ្នាំ២០២៥, ៕

No comments:

Post a Comment

Pages