វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចាប់ផ្ដើមពង្រឹងគ្រូកម្រិតបរិញ្ញាបត្រ ដើម្បីឆ្លើយតបតម្រូវការ និងភាពរីកចម្រើនវិស័យកីឡាជាតិ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចាប់ផ្ដើមពង្រឹងគ្រូកម្រិតបរិញ្ញាបត្រ ដើម្បីឆ្លើយតបតម្រូវការ និងភាពរីកចម្រើនវិស័យកីឡាជាតិ

 វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចាប់ផ្ដើមពង្រឹងគ្រូកម្រិតបរិញ្ញាបត្រ ដើម្បីឆ្លើយតបតម្រូវការ និងភាពរីកចម្រើនវិស័យកីឡាជាតិ

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្តាលដំឡើងគុណវុឌ្ឍិដល់គ្រូអប់រំកាយ និងកីឡាកម្រិតមូលដ្ឋាន ទៅកម្រិតបរិញ្ញាបត្រ ឯកទេសអប់រំកាយ ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងមានការឧបត្ថម្ភគាំទ្រពីអង្គការបេះដូងមាស។

ថ្លែងក្នុងពិធីបើកវគ្គនៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា វគ្គនេះពិតជាមានសារៈសំខាន់ ដែលថ្នាក់ដឹកនាំស្ថាប័នជំនាញបានគិតគូរជាយូរមកហើយ ក្នុងការងារពង្រឹងគ្រូអប់រំកាយ និងកីឡាឲ្យមានចំណេះជំនាញច្បាស់លាស់ ស្របតាមកំណែទម្រង់ប្រែក្លាយវិទ្យាស្ថានជាតិ ពីកម្រិតមធ្យម ទៅកម្រិតឧត្ដមសិក្សា។

លោកបន្ដថា «ក្នុងនាមអ្នកទទួលខុសត្រូវ ជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា យើងខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្ស ពួកគាត់ក្លាយជាមូលធនមនុស្ស ដែលមានឯកទេស មានជំនាញវិជ្ជាជីវៈកីឡាឲ្យបានខ្ពង់ខ្ពស់ល្អ ដែលជាតម្រូវការនៃទីផ្សារកីឡាផង និងតម្រូវការនៃកីឡាជាតិយើងផង។ ដូច្នេះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលត្រូវការឲ្យមានទាំងចំណេះជំនាញរបស់មនុស្ស ដែលជាគ្រូអប់រំកាយ និងកីឡាគ្រប់កម្រិត ឲ្យមានជំនាញវិជ្ជាជីវៈផ្នែកកីឡាឲ្យបានច្បាស់លាស់ផង និងត្រូវមានឯកសារសម្បូរបែបផសម្រាប់បម្រើឲ្យកិច្ចការស្រាវជ្រាវក្នុងការងារហ្នឹងផង»។

យោងតាមរបាយការណ៍លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ២សប្ដាហ៍ ដោយមានសិក្ខាកាម ៣០នាក់ចូលរួម។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងស្របតាមប្រកាស ១៤៣៥ អយក.ប្រក គ្រូបង្រៀននៅថ្នាក់ឧត្តមសិក្សាត្រូវមានសញ្ញាបត្រខ្ពស់ជាងកម្មវិធីដែលខ្លួនបង្រៀនមួយកម្រិត ហើយស្របទៅនឹងជំនាញរបស់ខ្លួន។ ដូច្នេះការដំឡើងគុណវុឌ្ឍិគ្រូបង្រៀនអប់រំកាយនិងកីឡា គឺដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពរៀន និងបង្រៀនកាន់តែប្រសើរ៕


No comments:

Post a Comment

Pages