សម្តេចធិបតីបញ្ជាក់បន្ថែមថា កម្ពុជា នឹងជំរុញឲ្យមានតម្លាភាព ក្នុងការចែករំលែកអត្ថប្រយោជន៍រូបិយវត្ថុ និងមិនមែនរូបិយវត្ថុក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង BBNJ។
ជាមួយគ្នានេះ កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើសកម្មភាពសហការ និងការពារ ជាមួយគ្នានេះ កម្ពុជាសូមអំពាវនាវឲ្យមានសកម្មភាពក្លាហាន រួបរួម និងម៉ឺងម៉ាត់ ដើម្បីសមុទ្រ ដើម្បីប្រជាជន និងមនុស្សជំនាន់ក្រោយផងដែរ។
សម្ដេចធិបតីបង្ហាញមោទនៈភាពក្នុងការប្រកាសថា ប្រទេសកម្ពុជានឹងបោះជំហានបន្ទាប់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នេះ»។
សូមបញ្ជាក់ថា អនុសញ្ញា BBNJ (Biodiversity Beyond National Jurisdiction) ឬគេហៅថា អនុសញ្ញាពីសម្បត្តិធម្មជាតិនៅក្រៅអធិបតេយ្យភាពជាតិ គឺជាអនុសញ្ញាថ្មីមួយសំខាន់ក្រោមអង្គការសហប្រជាជាតិ ដើម្បីការពារជីវចម្រុះនៅក្នុងសមុទ្រជាសាធារណៈ ដែលឆ្លងកាត់ព្រំដែននៃប្រទេសណាមួយ៕




No comments:
Post a Comment