អាជ្ញាធរជាតិអប្សរា និងអគ្គកុងស៊ុលចិន បើកសម្ពោធស្ពានហាលផ្នែកខាងកើត នៃប្រាសាទបេងមាលា ឱ្យដំណើរការសម្រាប់ភ្ញៀវទេសចរណ៍ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

អាជ្ញាធរជាតិអប្សរា និងអគ្គកុងស៊ុលចិន បើកសម្ពោធស្ពានហាលផ្នែកខាងកើត នៃប្រាសាទបេងមាលា ឱ្យដំណើរការសម្រាប់ភ្ញៀវទេសចរណ៍

(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Lu Qizhi អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី នៃពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា។

ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ដែលធ្លាប់តែរងការខូចខាត គឺបានជួសជុលរួចរាល់ជាស្ថាពរហើយ ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

លោក Lu Qizhi បានថ្លែងនៅក្នុងពិធីបើកសម្ពោធ ដាក់ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ឱ្យប្រើប្រាស់នោះថា គម្រោងជួសជុលនេះ គឺជាកិច្ចសហការរវាងក្រុមចិន និងកម្ពុជា ដើម្បីបន្តដំណើរការនៃការអភិរក្ស និងការជួសជុលប្រាសាទបុរាណឡើងវិញ។

លោកថា រដ្ឋាភិបាលចិនបញ្ចប់ជំនួយតែត្រឹមការជួសជុលស្ពានហាលផ្នែកខាងកើតរបស់ប្រាសាទបេងមាលាប៉ុណ្ណោះទេ គឺរដ្ឋាភិបាលចិនបានអនុម័តលើគម្រោងឧបត្ថម្ភដំណាក់កាលទី២រួចហើយ ដើម្បីបន្តគាំទ្រដល់ការអភិរក្ស និងការស្តារឡើងវិញ នៅប្រាសាទបេងមាលាទាំងមូលបន្ថែមទៀត។

ចំណែកលោក ហង់ ពៅ បានថ្លែងថា ក្នុងនាមលោក ដែលតំណាងឱ្យបុគ្គលិក មន្ត្រីនៃអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស គឺសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ជួយជួសជុលប្រាសាទបេងមាលា។

លោកបន្ថែមថា ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលចិន មិនត្រឹមតែយកចិត្តទុកដាក់ជួយជួសជុលប្រាសាទបេងមាលាប៉ុណ្ណោះទេ គឺបានទាំងជួយជួសជុលប្រាសាទបុរាណខ្មែរជាច្រើន នៅតំបន់អង្គរ ដូចជា ប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ និងបច្ចុប្បន្នកំពុងជួសជុល នៅប្រាសាទភិមានអាកាសជាដើម។

លោក ហង់ ពៅ បញ្ជាក់ទៀតថា ការណ៍ដែលរដ្ឋាភិបាលចិនយកចិត្តទុកដាក់ ព្រមទាំងចំណាយថវិកាជួយជួសជុលប្រាសាទខ្មែរជាច្រើននេះ បានបង្ហាញឱ្យពិភពលោកឃើញថា ចិនបានឱ្យតម្លៃដល់បេតិកភណ្ឌវប្បធម៌ ដែលជាសម្បត្តិវប្បធម៌របស់មនុស្សជាតិយ៉ាងខ្លាំង ដែលខុសពីមនុស្សអគតិមួយចំនួនដូចជា កងទ័ពថៃដែលបានបំផ្លាញ សម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ជាប្រាសាទបុរាណនៅតាមព្រំដែនកម្ពុជា-ថៃ មានប្រាសាទព្រះវិហារជាដើម៕


No comments:

Post a Comment

Pages