រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន

(ទីក្រុងណៃពិដ)៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសមីយ៉ាន់ម៉ា នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបជជែកពិភាក្សាការងារជាមួយលោកបណ្ឌិត កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន ដោយមានការចូលរួមពីលោក ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា។

លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានថ្លែងអំណរគុណដល់លេខាធិការដ្ឋានអាស៊ាន ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលជំរុញការលើកកម្ពស់ស្តង់ដារដឹកជញ្ជូនក្នុងតំបន់ និងបានស្នើឱ្យអគ្គលេខាធិការ បន្តជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់លើគ្រប់វិស័យ ពិសេសវិស័យដឹកជញ្ជូន ដើម្បីផ្តល់ផលប្រយោជន៍ជាអតិបរមាជូនប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនក្នុងតំបន់៕

No comments:

Post a Comment

Pages