សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥។

របៀបវារៈដែលនឹងត្រូវជជែកពិភាក្សាក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​គ្រប់ជ្រុង​ជ្រោយ​ស្តីពី​ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន។

២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិ​ហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវ​អាកាស​​រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋា​ភិបាល​ចិន។

៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់​កិច្ចសន្យា​ទី១១ និងទី១២ នៃសេវាកម្មដឹក ជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ានស្ដីពីសេវាកម្ម។

៤៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥។

៥៖ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺ​អេដស៍ឆ្នាំ២០២៤។

ក្រៅពីរបៀបវារៈខាងលើនេះទៅ កិច្ចប្រជុំក៏នឹងជជែកពិភាក្សាលើបញ្ហាផ្សេងៗពាក់ព័ន្ធ​នឹង​កិច្ចការដឹកនាំរដ្ឋផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី គឺជាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំរាជ​រដ្ឋា​ភិបាលក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចទៅលើសេចក្តី​ព្រាងច្បាប់ ព្រាងគោលនយោបាយនានា និងកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះតែងធ្វើឡើងនៅថ្ងៃសុក្រ ដោយមានការចូលរួមពីសមាជិករាជរដ្ឋាភិបាល ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី។ កិច្ចប្រជុំក៏នឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ​ផង​ដែរ ដើម្បីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវផែនការនានាទៅកាន់មន្ត្រីពាក់ព័ន្ធទាំង​ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ៕



No comments:

Post a Comment

Pages