រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការអនុវត្តគម្រោងបូមស្តារផ្លូវនាវាចរណ៍ ភ្នំពេញ-កំពង់ចាម - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការអនុវត្តគម្រោងបូមស្តារផ្លូវនាវាចរណ៍ ភ្នំពេញ-កំពង់ចាម

   រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការអនុវត្តគម្រោងបូមស្តារផ្លូវនាវាចរណ៍ ភ្នំពេញ-កំពង់ចាម

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការអនុវត្តគម្រោងបូមស្តារផ្លូវនាវាចរណ៍ ភ្នំពេញ-កំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យទៅលើរបាយការណ៍អំពីវឌ្ឍនភាពការងារសំខាន់ៗពិសេសផែនការសកម្មភាព និងលទ្ធផលសិក្សាបច្ចេកទេសបឋមសម្រាប់ការអនុវត្ត គម្រោងបូមស្តារផ្លូវនាវាចរណ៍ ភ្នំពេញ-កំពង់ចាម (ដែលជាផ្នែកមួយ នៃគម្រោងបូមស្តារផ្លូវនាវាចរណ៍ភ្នំពេញ-កំពង់ចាម និងភ្នំពេញ- ស្ទឹងត្រែង) និងទិសដៅអនុវត្តបន្ទាប់ដើម្បីជំរុញការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

No comments:

Post a Comment

Pages