ក្រោយស្ពានមេទឹកត្រូវបានបំផ្លាញដោយយោធាថៃ, ក្រសួងសាធារណការ រង់ចាំការអនុញ្ញាតពីសមរភូមិមុខ ដើម្បីចូលជួសជុលធ្វើផ្លូវវាងធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

ក្រោយស្ពានមេទឹកត្រូវបានបំផ្លាញដោយយោធាថៃ, ក្រសួងសាធារណការ រង់ចាំការអនុញ្ញាតពីសមរភូមិមុខ ដើម្បីចូលជួសជុលធ្វើផ្លូវវាងធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបង្ហាញការសោកស្តាយ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ទង្វើរបស់យោធាថៃ ដែលបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកកបំផ្លាញស្ពានមេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ ដែលកំពុងបម្រើដល់ការរស់នៅរបស់ប្រជាជនប្រចាំថ្ងៃ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា នៅចំពោះស្ថានភាពបែបនេះ ក្រសួងសាធារណការ កំពុងរង់ចាំការអនុញ្ញតពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។

ស្ពានជ័យជំនះ(ស្ពានមេទឹក)ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ។

ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនិមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហុនចិន CRBC។ ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ កងទាហានថៃ បាននិងកំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅដូចខាងក្រោម៖

* ម៉ោង០៥៖៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។

* ម៉ោង០៥៖៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។

* ម៉ោង០៦ ៖០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។

* ម៉ោង០៦៖០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។

* ម៉ោង០៦៖១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់៕

No comments:

Post a Comment

Pages