អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ ដើម្បីទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅភ្នំពេញកាន់តែច្រើន - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ ដើម្បីទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅភ្នំពេញកាន់តែច្រើន

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាននៃខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ បរិស្ថានល្អ ដើម្បីជាការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅរាជធានីភ្នំពេញ កាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តម ឃួង ស្រេង លើកឡើងបែបនេះ ក្នុងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) ស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនេះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងរយៈពេល២៨ឆ្នាំចុងក្រោយនេះ ខណៈប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយបានធ្វើឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ ជាមួយនិងការពង្រីកពាណិជ្ជកម្មកាន់តែធំឡើង។ ការពង្រឹង ការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធជាតិ គឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែរីកចំរើនបន្ថែមទៀតទៅថ្ងៃអនាគត គឺក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ការរក្សាសន្តិសុខ សុវត្ថិភាពបានល្អនៅកម្ពុជា ពិតជាទទួលបានការជឿទុកចិត្ត ទាក់ទាញអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។ ដូច្នេះយើងត្រូវរួមគ្នារក្សាសន្តិភាពនេះ ឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ។ ជាក់ស្តែងនៅពេលនេះ អ្នកវិនិយោគបានបង្កើតឱ្យមានមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) ដែលនាំឱ្យមានកំណើនសេដ្ឋកិច្ច ជាមួយនិងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិឱ្យមកលេងនៅរាជធានីភ្នំពេញ កាន់តែច្រើនឡើង។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរូចជាស្រេច ទទួលអ្នកវិនិយោគ ដើម្បីកំណើនសេដ្ឋកិច្ចខ្ពស់។

ក្នុងឱកាសនោះដែរ អ្នកឧកញ្ញា លី ឃុនថៃ ទីប្រឹក្សាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងដែរថា ការបង្កើតឱ្យមានផ្សារទំនើបនេះ វានឹងធ្វើឱ្យមានការកើនឡើងនូវភ្ញៀវទេសចរជាតិ អន្តរជាតិ ហើយក៏បានបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់អ្នកវិនិយោគ មកលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលជាថ្នាក់ដឹកនាំប្រទេសជាតិរបស់យើង៕

No comments:

Post a Comment

Pages