ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងតំណាងសហភាពអឺរ៉ុប ចុះពិនិត្យសកម្មភាពរៀន និងបង្រៀនសិស្សានុសិស្សភៀសសឹក នៅជំរំសុវត្ថិភាពក្នុងខេត្តសៀមរាប - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងតំណាងសហភាពអឺរ៉ុប ចុះពិនិត្យសកម្មភាពរៀន និងបង្រៀនសិស្សានុសិស្សភៀសសឹក នៅជំរំសុវត្ថិភាពក្នុងខេត្តសៀមរាប

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហភាពអឺរ៉ុប ចូលរួមពិនិត្យសកម្មភាពរៀន និងបង្រៀននៅជំរំសុវត្ថិភាព វត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវៈ ខេត្តសៀមរាប។

ជាមួយគ្នានេះ លោកបាននាំយកសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនចែកជូនដល់សិស្សានុសិស្សភៀសសឹក ព្រមទាំងផ្ដល់ថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងប្រគេនបច្ច័យជូនដល់ព្រះចៅអធិការវត្ត ដើម្បីគាំទ្រដល់ដំណើរការ របស់ជំរំសុវត្ថិភាពនេះបន្តទៀត សំដៅធានាបានថាសិស្សានុសិស្សភៀសសឹកនៅតែបន្តទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយគុណភាព និងសមធម៌ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

No comments:

Post a Comment

Pages