យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការលើកឡើង និងមតិយោបល់របស់លោក ហួត គឹមហាក់ “ ការណ៍ពិតខ្ញុំលុបហើយ តែលុបមិនទាន់អស់ ចូលចិត្ត វាយប្រហារប៉ោយប៉ែតម៉្លេះ? មិនដឹង ថាប៉ោយប៉ែតកំពុងប្រឈមជាមួយចោរសៀម ទេអី ពលរដ្ឋប៉ុន្មានគ្រួសារកំពុងមានបញ្ហាផ្នែក សេដ្ឋកិច្ចធ្ងន់ធ្ងរ? មកសួរខ្ញុំសិន 0317999977 ចាំផ្សាយ៕ អរគុណ! ”
ការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពយើងខ្ញុំ មិនមានគោលបំណងវាយប្រហារ ឬបង្កភាពអវិជ្ជមានចំពោះក្រុងប៉ោយប៉ែត ឬថ្នាក់ដឹកនាំណាមួយឡើយ។ ផ្ទុយទៅវិញ គោលដៅសំខាន់គឺឆ្លុះបញ្ចាំងបញ្ហាដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភ ដើម្បីចូលរួមជួយជំរុញការយកចិត្តទុកដាក់ និងដំណោះស្រាយឱ្យកាន់តែប្រសើរ។
យើងខ្ញុំទទួលស្គាល់ថា ក្រុងប៉ោយប៉ែតជាតំបន់សេដ្ឋកិច្ចសំខាន់ និងកំពុងប្រឈមនឹងបញ្ហាចម្រុះជាច្រើន ដែលតម្រូវឱ្យមានការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ និងសារព័ត៌មាន។ ក្នុងន័យនេះ សារព័ត៌មានមើលឃើញខ្លួនឯងជាដៃគូស្ថាបនា មិនមែនជាគូប្រឆាំងឡើយ។
យើងខ្ញុំសូមស្វាគមន៍ និងរីករាយទទួលយកព័ត៌មាន ការបកស្រាយ ឬទស្សនៈបន្ថែមពីលោក និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ តុល្យភាព និងឆ្លុះបញ្ចាំងការពិតពីបញ្ហាសង្គម សេដ្ឋកិច្ច និងសន្តិសុខ ដែលប្រជាពលរដ្ឋកំពុងជួបប្រទះជាក់ស្តែង។
ជាថ្មីម្តងទៀត អង្គភាពយើងខ្ញុំសូមបញ្ជាក់ថា ការផ្សព្វផ្សាយទាំងអស់ គឺធ្វើឡើងក្នុងស្មារតី រិះគន់ដើម្បីស្ថាបនា ដោយមានគោលដៅរួម គឺការពារផលប្រយោជន៍សាធារណៈ និងការអភិវឌ្ឍក្រុងប៉ោយប៉ែតឱ្យកាន់តែមានសុវត្ថិភាព ស្ថិរភាព និងភាពរីកចម្រើនយ៉ាងចីរភាព។
គួររំលឹកផងដែរថា ទីតាំងនេះធ្លាប់ត្រូវបានសមត្ថកិច្ចចុះធ្វើការហាមឃាត់ និងបិទជាបណ្ដោះអាសន្នម្តងរួចមកហើយ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីមានការរកឃើញការបង្កប់ល្បែងស៊ីសង។ ទោះជាយ៉ាងណា ការដំណើរការឡើងវិញដោយគ្មានស្លាកសម្គាល់ និងការរក្សាការសម្ងាត់ខ្លាំង បានធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានការសង្ស័យ និងបារម្ភអំពីសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន។
ក្នុងបរិបទនៃការអនុវត្តគោលនយោបាយ «ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព» ការត្រួតពិនិត្យ និងស្រាវជ្រាវជាប្រចាំលើអាជីវកម្មកម្សាន្ត គឺជាចំណុចសំខាន់ដើម្បីទប់ស្កាត់បទល្មើស និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរ។ ការចុះពិនិត្យដោយភាពច្បាស់លាស់ ស្មើភាព និងតម្លាភាព នឹងជួយបញ្ជាក់ការពិត និងបំបាត់ការសង្ស័យដែលកំពុងកើតមាន។
អង្គភាពសារព័ត៌មាន និងប្រជាពលរដ្ឋ សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាពិនិត្យ ស្រាវជ្រាវ និងបកស្រាយជាសាធារណៈលើករណីនេះ ដើម្បីឲ្យសង្គមបានដឹងច្បាស់ និងដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងភាពកក់ក្ដៅក្នុងមូលដ្ឋាន យើងខ្ញុំ សូមទទួលយក និងរង់ចាំការបកស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធគ្រប់ពេលវេលាធ្វើ៕ តាមរយៈលេខទូរសព្ទ088 44 50068 សូមអរគុណ៕


No comments:
Post a Comment