សេចក្តីព្រាងអនុក្រឹត្យ៖ រចនាសម្ព័ន្ធក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថយចុះកម្រិតនាយកដ្ឋានចំនួន១ រីឯក្រសួងធម្មការនិងសាសនារក្សាចំនួនដដែល - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

សេចក្តីព្រាងអនុក្រឹត្យ៖ រចនាសម្ព័ន្ធក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថយចុះកម្រិតនាយកដ្ឋានចំនួន១ រីឯក្រសួងធម្មការនិងសាសនារក្សាចំនួនដដែល

កិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ជាការពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីឯកឧត្តម និងលោកជំទាវ ដែលជារដ្ឋមន្ត្រីនៃក្រសួងទាំង២ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា តំណាងក្រសួង ស្ថាប័ន និងមន្ត្រីជំនាញផ្សេងទៀត។

ជាការកត់សម្គាល់ ក្រោយកិច្ចពិភាក្សាយ៉ាងផុលផុសលើសេចក្តីព្រាងអនុក្រឹត្យទាំង២ កិច្ចប្រជុំសម្រេច បាននូវរចនាសម្ព័ន្ធនៃក្រសួងទាំង២ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានការថយចុះកម្រិតនាយកដ្ឋានចំនួន១។ រីឯរចនាសម្ព័ន្ធក្រសួងធម្មការនិងសាសនា រក្សាចំនួនដដែល។ ក្រៅពីការរក្សាទំហំរចនាសម្ព័ន្ធ ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក» អនុក្រឹត្យនៃការរៀបចំនិងការប្រព្រឹត្តទៅថ្មីទាំង២នេះ ក៏មានការកែសម្រួលឈ្មោះអង្គភាពមួយចំនួន ស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែង។ ទន្ទឹមនេះ មុខងារទាំងអស់នៃក្រសួងទាំង២ ទទួលបានការជជែក វិភាគមុខងារយ៉ាងហ្មត់ចត់ ជាមួយក្រសួង ស្ថាប័នសាមី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាមិនឱ្យ មានការត្រួតជាន់មុខងារគ្នាជាមួយក្រសួង ស្ថាប័នដទៃទៀត តែជាសហការ ប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក។

លទ្ធផលនេះ ជាការគោរពយ៉ាងខ្ជាប់ខ្ជួនអភិក្រមរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»៕

No comments:

Post a Comment

Pages