
បើតាមលោក ឈិត ចាន់ ប្រធានសហគមន៍កសិករប្រើប្រាស់ទឹក ស្ថានីយ៍បូមទឹកព្រែកពោធិ បានឱ្យដឹងថា ស្ថានីយ៍បូមទឹកព្រែកពោធិ មានម៉ូទ័របូមទឹកចំនួន ៧គ្រឿង ដែលមានសមត្ថភាពបូមទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៧ឃុំ ៣៧ភូមិ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងចំនួន ២ឃុំ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តព្រៃវែង។
លោកបានបញ្ជាក់ថា ប្រព័ន្ធបូមទឹកនេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីកសិកម្មសរុបប្រមាណជា ៨,០០០ហិកតា ដែលជួយសម្រួលដល់ការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ពាក់ព័ន្ធ។
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម អ៊ុន ចាន់ដា បានយកចិត្តទុកដាក់ពិនិត្យលើស្ថានភាពស្ថានីយ៍បូមទឹក និងប្រព័ន្ធធារាសាស្ត្រ ដោយផ្តោតលើការធានាប្រសិទ្ធភាពក្នុងការបូម និងបែងចែកទឹក សំដៅឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងវិស័យកសិកម្ម៕







No comments:
Post a Comment