រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតព្រីតថេន (អង់គ្លេស) ធ្វើដំណើរសាកល្បងសេវារថយន្ដក្រុងសាធារណៈ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ មកកណ្តាលរាជធានីភ្នំពេញ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតព្រីតថេន (អង់គ្លេស) ធ្វើដំណើរសាកល្បងសេវារថយន្ដក្រុងសាធារណៈ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ មកកណ្តាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញលោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព និងសហការីពីស្ថានទូតព្រីតថេន (អង់គ្លេស) សាកល្បងការធ្វើដំណើរតាមសេវារថយន្តក្រុងសាធារណៈ (Airport Express Bus) ដែលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មកកាន់កណ្តាលរាជធានីភ្នំពេញ ដែលផ្តល់សេវាដោយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

សេវារថយន្តក្រុងប្រកបដោយផាសុកភាពនេះ មានតម្លៃធ្វើដំណើរត្រឹមតែ១.៥០០រៀល ប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មកកាន់កណ្តាលរាជធានីភ្នំពេញ ពោលគឹរង្វង់មូលគួចកាណុងតែម្តង ដោយរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស។ សេវារថយន្តក្រុងនេះ ដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥:៣០ ព្រឹក ដល់ម៉ោង ១០:៣០យប់។

ការធ្វើដំណើរតាមរថយន្តនេះ ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរ មិនត្រឹមតែសន្សំសំចៃថ្លៃធ្វើដំណើរ និងថ្លៃប្រេងឥន្ធនៈ ថែមទាំងអាចទស្សនាទេសភាពតាមដងផ្លូវ និងស្វែងយល់ពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងអំឡុងពេលធ្វើដំណើរផងដែរ៕


No comments:

Post a Comment

Pages