ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងឯកអគ្គរដ្ឋទូតទួរគីយ៉េ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវមិត្តភាពកែប-អុីស្តង់ប៊ុល» នៅស្រុកដំណាក់ចង្អើរ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងឯកអគ្គរដ្ឋទូតទួរគីយ៉េ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវមិត្តភាពកែប-អុីស្តង់ប៊ុល» នៅស្រុកដំណាក់ចង្អើរ

 

(កែប)៖ ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី (TİKA) នៃសាធារណរដ្ឋទួរគីយ៉េ បានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ១,២០០ម៉ែត្រ ស្ថិតនៅសហគមន៍នេសាទអង្កោល ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលត្រូវបានដាក់ឈ្មោះថា «ផ្លូវមិត្តភាពកែប-អុីស្តង់ប៊ុល» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងលោក Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋទួរគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយចូលរួមពីតំណាងទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TİKA) លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក សោម ពិសិដ្ឋ បានសម្តែងនូវការថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកែប ជាពិសេសប្រជាពលរដ្ឋនៅតំបន់អង្កោល ពីសំណាក់ឧបនាយករដ្ឋមន្ត្រី សាយ សំអាលើ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងប្រជាជននៃសាធារណរដ្ឋទួរគីយ៉េ។

លោកអភិបាលខេត្ត បានចាត់ទុកសមិទ្ធផលនេះថា ជាសមិទ្ធផលថ្មីមួយទៀត ដែលផ្តល់ជូនប្រជាពលរដ្ឋនៅភូមិអង្កោល បន្ថែមលើសមិទ្ធផលជាច្រើន ដែលរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ស្ថាបនា នាពេលកន្លងមក ដើម្បីបម្រើផលប្រយោជន៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកផ្លូវមួយខ្សែនេះថា ជាសក្ខីភាពបង្ហាញពីចំណងមិត្តភាព និងទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជននៃសាធារណរដ្ឋទួរគីយ៉េ។ ហើយទោះបីជាផ្លូវមួយខ្សែនេះ មិនមានទំហំធំដុំក៏ដោយ ប៉ុន្តែវាជាសមិទ្ធផល ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ និងជំរុញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ តាមរយៈជំនួយពីសាធារណរដ្ឋទួរគីយ៉េ ផ្លូវមួយខ្សែនេះនឹងក្លាយជាស្ពានចម្លងចំណងមិត្តភាព និងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕




ប្រភព: អានពីប្រភពដើម

No comments:

Post a Comment

Pages