រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ស្នើដល់បណ្តារដ្ឋមន្ត្រីហ្រ្វង់កូហ្វូនី រួមសហប្រតិបត្តិការគ្នាក្នុងវិស័យចំនួន៤ ដើម្បីពង្រឹងបរិវត្តកម្មឌីជីថល - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ស្នើដល់បណ្តារដ្ឋមន្ត្រីហ្រ្វង់កូហ្វូនី រួមសហប្រតិបត្តិការគ្នាក្នុងវិស័យចំនួន៤ ដើម្បីពង្រឹងបរិវត្តកម្មឌីជីថល

 

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា បានថ្លែងលើកទឹកចិត្តយ៉ាងខ្លាំងដល់បណ្តារដ្ឋមន្ត្រីសមាជិកហ្រ្វង់កូហ្វូនី ឲ្យរួមសហប្រតិបត្តិការគ្នាក្នុងវិស័យសំខាន់ៗចំនួន៤ ដើម្បីពង្រឹងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់។

លោក ជា វ៉ាន់ដេត បានចែករំលែកដូចនេះនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រី ស្តីពីរដ្ឋាភិបាលឌីជីថល ក្រោមប្រធានបទ៖ «ការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលមានភាពធន់ បរិយាបន្ន និងផ្តោតលើប្រជាពលរដ្ឋជាស្នូល» ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងបណ្តារដ្ឋមន្ត្រីនៃប្រទេសសមាជិកហ្រ្វង់កូហ្វូនី ដែលបានចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពីរដ្ឋាភិបាលឌីជីថល ក្នុងព្រឹត្តិការណ៍ FrancoTech 2026។

ថ្លែងនាឱកាសនោះលោក ជា វ៉ាន់ដេត បានបញ្ជាក់ថា បទពិសោធន៍របស់កម្ពុជាបានបញ្ជាក់ពីមេរៀនសំខាន់មួយថា បរិវត្តកម្មឌីជីថលមិនអាចទទួលបានជោគជ័យដោយពឹងផ្អែកលើបច្ចេកវិទ្យាតែមួយមុខនោះទេ, វាទាមទារឱ្យមានភាពជាអ្នកដឹកនាំនយោបាយដ៏រឹងមាំ ការសម្របសម្រួលរវាងស្ថាប័ន ធនធានមនុស្សដែលមានជំនាញ ទំនុកចិត្តសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោក ជា វ៉ាន់ដេត បញ្ជាក់ទៀតថា បរិវត្តកម្មឌីជីថល គឺជាដំណើរដ៏វែងឆ្ងាយមួយ ប៉ុន្តែប្រទេសនានាអាចពន្លឿនវឌ្ឍនភាពរបស់ខ្លួន តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក និងការចែករំលែកដំណោះស្រាយឌីជីថលដែលបានបង្ហាញពីប្រសិទ្ធភាពរួចហើយ។ គ្មានប្រទេសណាមួយ ទោះស្ថិតក្នុងកម្រិតអភិវឌ្ឍន៍ណាក៏ដោយ អាចដោះស្រាយបញ្ហាប្រឈមទាំងអស់នេះដោយឯកឯងបានឡើយ។

ស្របជាមួយគ្នានោះលោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍កម្ពុជា បានលើកទឹកចិត្តឱ្យបណ្តារដ្ឋមន្ត្រីសមាជិកហ្រ្វង់កូហ្វូនី មានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យចំនួនបួនរួមមាន

ទី១៖ ការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។

ទី២៖ ការពង្រឹងការកសាងសមត្ថភាព និងការអភិវឌ្ឍជំនាញឌីជីថល ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។

ទី៣៖ ការបង្កើតឃ្លាំងរួមសម្រាប់ដំណោះស្រាយឌីជីថល (Digital Solution Repository) ដែលប្រទេសនានាអាចរួមចំណែក ផ្តល់ និងទទួលបានដំណោះស្រាយ ព្រមទាំងកែសម្រួលដំណោះស្រាយរដ្ឋាភិបាលឌីជីថលដែលបានបង្ហាញពីប្រសិទ្ធភាពរួចហើយ ឱ្យសមស្របទៅនឹងបរិបទរបស់ខ្លួន។

ទី៤៖ ការជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ។

លោក ជា វ៉ាន់ដេត ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃឃ្លាំងរួមសម្រាប់ដំណោះស្រាយឌីជីថល, ដោយលោកបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលជាច្រើនកំពុងប្រឈមនឹងបញ្ហាស្រដៀងគ្នា ហើយជារឿយៗបានចំណាយធនធានយ៉ាងច្រើនក្នុងការអភិវឌ្ឍថ្នាលឌីជីថលដែលមានលក្ខណៈស្រដៀងគ្នាផងដែរ៕

No comments:

Post a Comment

Pages