សមត្ថកិច្ចបញ្ជូនចោរប្លន់ម្នាក់ទៅតុលាការ ពាក់ព័ន្ធយកកាំបិតអារ-ក ជនរងគ្រោះប្លន់យកម៉ូតូនៅខណ្ឌឬស្សីកែវ ( - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

សមត្ថកិច្ចបញ្ជូនចោរប្លន់ម្នាក់ទៅតុលាការ ពាក់ព័ន្ធយកកាំបិតអារ-ក ជនរងគ្រោះប្លន់យកម៉ូតូនៅខណ្ឌឬស្សីកែវ (

សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានតាមស្រាវជ្រាវតាមចាប់ជនដៃដល់បានហើយ ក្រោយអារ-ក ជនរងគ្រោះប្លន់យកម៉ូតូបានសម្រេច កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅមុខដីឡូតិ៍ទំនេរ ផ្លូវបុរីអង្គរ ក្រុម១ ភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី៣០ ខែឧសភា កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនដៃដល់នៅចំណុចមុខស្តូបមិត្តភាពកម្ពុជាវៀតណាម ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកថា ជនសង្ស័យបានយកកាំបិតអារ-ក ជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1DK-0889 កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០១៖៤០នាទីរំលងអធ្រាត្រ និងបានដកហូតម៉ូតូរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន។
ជនសង្ស័យឈ្មោះ នី សំណាង អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកផ្នែកទីផ្សារស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ៥១៤ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយឡែកជនរងគ្រោះឈ្មោះ សឿន គឹមស៊ែន អាយុ៥៤ឆ្នាំ មុខរបរសន្តិសុខធនាគារឯកទេសអានកូ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣ ភូមិកប់កង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោក ប៊ុន សត្យា បានរៀបរាប់ថា នៅថ្ងៃកើតហេតុជនសង្ស័យលេងហ្គេម អ៊ីនធឺណេតនៅម្តុំផ្សារកោសដូង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយចាញ់អស់ប្រាក់ ក៏មានគំនិតចេញធ្វើសកម្មភាព ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋ ដើម្បីយកប្រាក់មកលេងហ្គេមបន្ត។
ពេលនោះជនសង្ស័យបានហៅជនរងគ្រោះជាអ្នករត់ម៉ូតូឌុបនៅមុខកន្លែងលេងហ្គេមអ៊ីនធឺណេតឲ្យឌុបខ្លួនទៅកាំកូស៊ីធី សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ពេលជនរងគ្រោះឌុបជនសង្ស័យមកដល់មុខសាលាសង្កាត់បឹងកក់២ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូ ហើយជនសង្ស័យបានដើរចូលទៅក្នុងម៉ាត ដែលនៅមុខសាលាសង្កាត់ទិញកាំបិតមួយដើមយកមកលាក់ក្នុងអាវ រួចហើយក៏ឲ្យជនរងគ្រោះឌុបបន្តទៅទៀត។
លុះពេលជនរងគ្រោះឌុបជនសង្ស័យមកដល់ចំណុចកើតហេតុខាងលើ ឃើញស្ងាត់មិនមានមនុស្ស ជនសង្ស័យក៏បានយកកាំបិតដែលលាក់ទុកក្នុងអាវមកអារកជនរងគ្រោះបណ្តាលឲ្យចេញឈាម រងរបួសធ្ងន់ ជនរងគ្រោះក៏ដួលម៉ូតូ ជនសង្ស័យឃើញដូច្នោះក៏បោះកាំបិតចោល ហើយលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់តែម្តង៕


No comments:

Post a Comment

Pages