កងទ័ពអាមេរិក ១,៦០០នាក់ ត្រូវចល័តទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចំពោះមុខបាតុកម្ម និងអំពើហិង្សាដ៏ក្តៅគគុក (Photo inside) - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

កងទ័ពអាមេរិក ១,៦០០នាក់ ត្រូវចល័តទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចំពោះមុខបាតុកម្ម និងអំពើហិង្សាដ៏ក្តៅគគុក (Photo inside)

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក ចូណាថាន់ រ៉ាត ហូហ្វមែន (Jonathan Rath Hoffman) បានឲ្យដឹងយ៉ាងដូច្នេះថា «កងកម្លាំងយោធាត្រូវបានចល័តឲ្យទៅឈរជើង នៅតាមមូលដ្ឋានទ័ព ដែលស្ថិតក្នុងតំបន់រដ្ឋធានីរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែននៅកណ្តាលវ៉ាស៊ីនតោនឌីស៊ីផ្ទាល់តែម្តងនោះទេ»។ លោក Hoffman បាននិយាយថា កងទ័ពប្រមាណ ១,៦០០នាក់នោះត្រូវបានដាក់ ឲ្យស្ថិតក្នុងសភាពប្រុងជើងការខ្ពស់ជាងធម្មតា ក៏ប៉ុន្តែមិនត្រូវបានឲ្យចូលរួមក្នុងការគាំទ្រ ដល់ប្រតិបត្តិការរបស់អាជ្ញាធរប៉ូលិសឡើយ។
គួរជម្រាបថា កាលពីដើមសប្តាហ៍នេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានដាក់ពង្រាយកងកម្លាំងយោធា ដើម្បីបង្រ្កាបបាតុកម្មហិង្សា ដែលកំពុងតែបន្តកើតឡើងនៅតាមទីក្រុង ក៏ដូចជារដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ចាប់តាំងតែពីការស្លាប់របស់លោក ចច ហ្វ្លយដ៍ (George Floyd) ជាពលរដ្ឋអាមេរិកស្បែកខ្មៅម្នាក់ ដែលបានស្លាប់ក្រោមស្នាដៃប៉ូលិសស្បែកសអាមេរិក នៅទីក្រុងមីននាផូលីស (Minneapolis) នៃរដ្ឋមីននីសូតា (Minnesota) កាលពីដើមសប្តាហ៍មុន៕

No comments:

Post a Comment

Pages