ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញទទួលធុងសម្រាមចំនួន២០ ពីក្រុមហ៊ុនកូកា កូឡា - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញទទួលធុងសម្រាមចំនួន២០ ពីក្រុមហ៊ុនកូកា កូឡា


   ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញទទួលធុងសម្រាមគ្រប់គ្រងសំរាមចំនួន២០ សម្រាបប្រើប្រាស់ក្នុងខេត្តឧត្ដរមានជ័យ។ ពិធីប្រគល់នឹងទទួល បានរៀបចំឡើងនារសៀលថ្ងៃព្រហស្បតិ៍ទី១ ខែតុលា ឆ្នាំ២០២០ នៅមុខបរវេណសាលាខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងតំណាងក្រុមហ៊ុនកូកា កូឡា បានចូលរួមផងដែរ។

      ឯកឧត្ដម បានឱ្យដឹងថា ការទទួលបានធុងសម្រាមនាថ្ងៃនេះ គឺបានបំផុស និងជំរុញសកម្មភាពបរិស្ថាននៅតាមទីសាធារណៈ ក៏ដូចជាលើកទឹកចិត្តឲ្យប្រជាពលរដ្ឋក៏ដូចជាមន្រ្តីរាជការចេះគ្រប់គ្រងសំរាមបានត្រឹមត្រូវ យល់ដឹងពីសារៈសំខាន់នៃការញែកសម្រាម និងចូលរួមអនុវត្តអនាម័យបរិស្ថានជាប្រចាំ។

      គួរបញ្ជាក់ថា គោលបំណងដែលក្រុមហ៊ុនសហការជាមួយរដ្ឋបាលខេត្តផ្សម្រាមដល់សាលាខេត្តនៅពេលនេះ ដើម្បីរួមចំណែកសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» និង«កែច្នៃ» ឲ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់។ គោលដៅចីរភាពមួយនេះ ជាគំនិតផ្តួចផ្តើមជាសកលរបស់ក្រុមហ៊ុនកូកា-កូឡាពិភពលោកសម្រាម ក្រោមគម្រោងឈ្មោះថា «ពិភពលោកគ្មានសំរាម» ដោយយើងចាប់ផ្តើមអនុវត្តនូវរូបមន្តសសរស្ដម្ភ ៣ គឺ «រចនា» «ប្រមូលកែច្នៃ» និង «ចាប់ដៃគូសហការ»៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

No comments:

Post a Comment

Pages