UPDATE: ប្រតិបត្តិការបង្ក្រាបនៅភោជនីយដ្ឋានមួយក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចរកឃើញមេក្លោង និងគូកនជនជាតិចិន៩នាក់ ត្រូវបញ្ជូនទៅតុលាការ និងរឹបអូសគ្រឿងញៀន១២គីឡូ អាវុធ៣ដើម - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

UPDATE: ប្រតិបត្តិការបង្ក្រាបនៅភោជនីយដ្ឋានមួយក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចរកឃើញមេក្លោង និងគូកនជនជាតិចិន៩នាក់ ត្រូវបញ្ជូនទៅតុលាការ និងរឹបអូសគ្រឿងញៀន១២គីឡូ អាវុធ៣ដើម



(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះថា ប្រតិបត្តិការបង្ក្រាបនៅភោជនីយដ្ឋានមួយក្នុងក្រុងព្រះសីហនុ (បង្កប់ខារ៉ាអូខេ និងបម្រេីសេវាផ្លូវភេទ) កម្លាំងសមត្ថកិច្ចរកឃើញមេក្លោង និងគូកនជាជនជាតិចិន ចំនួន៩នាក់ ត្រូវបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញរឹបអូសបានគ្រឿងញៀនជាង១២គីឡូក្រាម និងអាវុធ៣ដើម (អាវុធវែងមួយដើម និងអាវុធខ្លី២ដើម) ព្រមទាំងវត្ថុតាងមួយចំនួនទៀត ហើយត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនជាតិចិនផ្សេងទៀត ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដែលឃាត់ខ្លួនក្នុងភោជនីយដ្ឋាននោះ ជំនាញកំពុងសុំគោលការណ៍ពីថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីបណ្ដេញចេញពីកម្ពុជា។

គួរជម្រាបថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការបញ្ជារបស់អភិបាលខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការចុះឆែកឆេរ នៅទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះ «ស៊ីនខាយសៀនមិន» កម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន ស្ថិតក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅក្នុងប្រតិបត្តិការនេះកម្លាំងគណៈបញ្ជាការ ឯកភាពខេត្តបានឃាត់ជនជាតិចិន និងខ្មែរជាច្រើននាក់ ព្រមទាំងដកហូតកាំភ្លើង និងគ្រឿងញៀនមួយចំនួន៕


No comments:

Post a Comment

Pages