អគ្គិភ័យឆេះឡរោងចក្រកុងផ្លាគេសានដុង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យរបួស៤នាក់ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

អគ្គិភ័យឆេះឡរោងចក្រកុងផ្លាគេសានដុង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យរបួស៤នាក់



(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះឡរោងចក្រកុងផ្លាគេសានដុង អគារលេខ១៨ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រុង-ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន ថា ករណីនេះបណ្ដាលឲ្យឆេះឡ២ទាំងស្រុង និងបានរាលដាលដល់ខាងក្នុង ប្រហែល៥-៦ម៉ែត្រ។

សម្រាប់មូលហេតុ លោកស្នងការថា មកពីឡខុសបច្ចេកទេស។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា «ករណីនេះបណ្តាលឲ្យមានអ្នករងរបួស៤នាក់ ក្នុងនោះមានកម្មករខ្មែរ៣នាក់ និងចិនម្នាក់។

លោកបន្តថា ករណីខាងលើកម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកអស់៨ឡាន៕


No comments:

Post a Comment

Pages