ទីបំផុត NASA ទម្លាយការពិតនៃ វត្ថុអាថ៌កំបាំងគោចរកាត់ផែនដី ដែលត្រូវបានគេច្រឡំថា អាចម៍ផ្កាយ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

ទីបំផុត NASA ទម្លាយការពិតនៃ វត្ថុអាថ៌កំបាំងគោចរកាត់ផែនដី ដែលត្រូវបានគេច្រឡំថា អាចម៍ផ្កាយ

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នៅក្នុងសប្តាហ៍នេះបានបញ្ជាក់ថា វត្ថុអាថ៌កំបាំងដែលកំពុងគោចរឆ្លងកាត់ផែនដី តាមពិតគឺជាកំណាត់គ្រាប់រ៉ុក្កែត ដែលមានអាយុ ៥៤ឆ្នាំ មិនមែនជាអាចម៍ផ្កាយ ដូចការសន្និដ្ឋានកន្លងមកនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។

វត្ថុខាងលើត្រូវបានចាត់ថ្នាក់ជាអាចម៍ផ្កាយ ក្រោយការរកឃើញកាលពីខែកញ្ញាកន្លងទៅ ប៉ុន្តែអ្នកជំនាញផ្នែកអាចម៍ផ្កាយរបស់ NASA បានដាក់ការសង្ស័យភ្លាមៗថា វាប្រហែលជាកំណាត់គ្រាប់រ៉ុក្កែតអាមេរិក សេនថូ (Centaur) នៃបេសកកម្ម សឺវែយើរ ២ (Surveyor 2) ដែលទទួលបរាជ័យក្នុងការចុះចតលើផ្ទៃព្រះច័ន្ទ កាលពីឆ្នាំ១៩៦៦។ បើតាមការប៉ាន់ស្មានទំហំរបស់វា គឺបណ្តោយប្រមាណ ១០ម៉ែត្រ និងមុខកាត់ ៣ម៉ែត្រ។

ការសង្ស័យរបស់អ្នកជំនាញនោះត្រូវបានបញ្ជាក់ថា ពិតជាត្រឹមត្រូវ ក្រោយការប្រើប្រាស់ប្រព័ន្ធតេឡេស្កូបមួយក្នុងសប្តាហ៍នេះ នៅលើកោះហាវ៉ៃ ដើម្បីធ្វើការផ្ទៀងផ្ទាត់ ហើយក៏បានរកឃើញថា វាពិតជាកំណាត់គ្រាប់រ៉ុក្កែត Centaur មែន។ វាបានចូលមករកគន្លងហោះកាត់ផែនដី កាលពីខែវិច្ឆិកាកន្លងទៅ ហើយមកកៀកភពយើងនៅចម្ងាយប្រហែល ៥០,០០០គីឡូម៉ែត្រកាលពីប៉ុន្មានថ្ងៃមុន។

គួរបញ្ជាក់ថា កំណាត់គ្រាប់រ៉ុក្កែតនោះ នឹងចាកចេញពីតំបន់ក្បែរភពរបស់យើងវិញ នៅខែមីនា ឆ្នាំ២០២១ ត្រឡប់វិលទៅរកគន្លងរបស់វាជុំវិញព្រះអាទិត្យវិញ មុនធ្វើដំណើរមកតំបន់ផែនដី ជាថ្មីម្តងទៀតនៅឆ្នាំ២០៣៦៕


No comments:

Post a Comment

Pages