លោកស្រី បាន ស្រីមុំ បន្តនាំយកស្បៀងអាហារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋពិការ និងក្រីក្រ ២៥គ្រួសារ នៅស្រុកសាលាក្រៅ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

លោកស្រី បាន ស្រីមុំ បន្តនាំយកស្បៀងអាហារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋពិការ និងក្រីក្រ ២៥គ្រួសារ នៅស្រុកសាលាក្រៅ

(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយ សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋពិការ និងគ្រួសារក្រីក្រ ចំនួន ២៥គ្រួសារ ដែលរងវិបត្តិកូវីដ ១៩ ស្ថិតក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាខាក្រៅ ខេត្តប៉ៃលិន។

ចុះសួរសុខទុក្ខ និងនាំយកអំណោយនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពី អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន, អភិបាលរងខេត្ត, ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តរួមទាំងយុវនសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

នាឱកាសនោះ លោកស្រី បាន ស្រីមុំ បាននាំនូវការសាកសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស នៅក្នុងគ្រាដ៏លំបាកមួយនេះ។

អំណោយចែកជូនតាមខ្នងផ្ទះទាំង២៥គ្រួសារនេះ គឺក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០ គីឡូក្រាម, ត្រីខ ១ដុំ ,ទឹកត្រី ១យួរ ,មី ១កេស, ពងទា ១ថាស ,ទឹកសុទ្ធ ២កេស ,ម៉ាស ១ប្រអប់ ,សាប៊ូ ១ដុំ ,ឃីតចំនួន ១ និងថវិការ ១០ម៉ឺនរៀល៕


No comments:

Post a Comment

Pages