រដ្ឋមន្ត្រី ព្រុំ សុខា៖ ការពុះពាររាល់បញ្ហាប្រឈមដើម្បីរក្សាបានប្រក្រតីភាពជីវភាពនៅមូលដ្ឋាន គឺជាចំណែកស័ក្តិសិទ្ធិនៃការចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ - គេហទំព័រ រស្មី ជាយដែន
ផ្សាយពាណិជ្ជកម្ម
www.kehaktomporraksmeycheayden.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012 529 099>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្ត្រី ព្រុំ សុខា៖ ការពុះពាររាល់បញ្ហាប្រឈមដើម្បីរក្សាបានប្រក្រតីភាពជីវភាពនៅមូលដ្ឋាន គឺជាចំណែកស័ក្តិសិទ្ធិនៃការចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩

 (ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិទៅកាន់អង្គប្រជុំនៃពិធីប្រកាសកែសម្រួលសមាសភាពប្រធានក្រុមការងារស្រុកសំបូរ ខេត្តក្រចេះថា «ប្រឈមនឹងស្ថានការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន កំលាំងសាមគ្គីរបស់មន្ត្រី និងប្រជាពលរដ្ឋយើងក្នុងការពុះពារជំនះរាល់ការលំបាក ដើម្បីរក្សាប្រក្រតីភាពជីវភាពនៅមូលដ្ឋាន គឺពិតជាចំណែកដ៏ស័ក្តិសិទ្ធិនៃការចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩»។

ពិធីនេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំបូរ ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោកជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ អភិបាល អភិបាលរងខេត្ត ប្រធាន អនុប្រធានក្រុមការងារស្រុក មេឃុំទាំងអស់ និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត សរុបទាំងអស់ប្រមាណ ៥០នាក់។

មតិរបស់លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានសង្កត់ធ្ងន់ជាអាទិ៍ថា ភាពតស៊ូអត់ធ្មត់នឹងន ពោរពេញដោយឆន្ទៈមោះមុត និងការលះបង់របស់មន្ត្រី និងអាជ្ញាធរយើងគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកូវីដ១៩ កំពុងក្លាយជាមូលដ្ឋានស្នូលនៃសាមគ្គីភាព និងភាពធន់របស់សង្គមជាតិ។

កំលាំងសាមគ្គីជាតិនេះ មិនត្រឹមតែវាយបកធ្វើឱ្យសាបរលាបនូវរាល់ឧបាយកលល្បិចកលនៃមជ្ឈដ្ឋានអគតិឱកាសនិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតនូវជំនឿជាក់មោះមុតរបស់ប្រជាជនមកលើរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

យើងជឿជាក់ដាច់ខាត ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ១៩ ដើម្បីនាំសង្គមជាតិយើងត្រឡប់ទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព របស់ប្រទេសជាតិយើងតទៅអនាគត៕



No comments:

Post a Comment

Pages